(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បន្តសុពលភាពនៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល រយៈពេល២សប្តាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
បើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ត្រូវផ្អាកជាបណ្ដោះអាសន្ន ៖
*ទី១៖ សកម្មភាពពេលរាត្រី រួមមានភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សាររាត្រី ផ្សារទំនើប ម៉ាត ហាងលក់ទំនិញគ្រប់ប្រភេទ ការជួបជុំតាមទីសាធារណៈនានា ដែលមានសកម្មភាពផ្សារអ៊ូអរ និងការជួបជុំមនុស្សច្រើន ត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង០៣៖០០នាទីព្រឹកជាកំហិត។
*ទី២៖ ការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ។
និងទី៣៖ ការប្រមូលម្តុំមនុស្សច្រើន ក្នុងគោលបំណងប្រារព្ធពិធីជប់លៀង កម្សាន្តសប្បាយនានា តាមគេហដ្ឋាន កន្លែងធ្វើការ និងក្រុមហ៊ុនឯកជន រួមនឹងការជួបជុំបែបសាសនា ឬថ្វាយបង្គុំ៕
ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម៖