(កណ្តាល)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលជួយស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងនាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកណ្តាល និងលោកស្រីកិត្តិសង្ហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភាជាតិ អនុប្រធានទី១គណ:អចិន្រ្តៃយ៍ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក និងឧត្តមសេនីយ៍ ចៅ សម្បតិ្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកលើកដែក បាននាំយកទេយ្យទាន និងទានព្រះវស្សាប្រគេនព្រះញាណវិទូ ទិត្យ សំអូន ព្រះអនុគណស្រុកលើកដែក ដើម្បីទ្រទ្រង់ព្រះសង្ឃចូលព្រះវស្សានៅវត្តកំពង់ភ្នំក្នុង និងជាតំណាងវត្តចំនួន៧ ក្នុងស្រុកលើកដែក។
ព្រះគុណព្រះញ្ញាណវិទូ ទិត្យ សំអូន និងអរគុណគណ:អភិបាលស្រុក ប្រធានក្រុមប្រឹក្សាភិបាលស្រុក និងក្រុមប្រឹក្សាឃុំ បានរៀបចំពិធីកំរិតចង្អៀតតាមរូបភាពព្រះពុទ្ធសាសនា ដែលចាំបាច់ត្រូវតែគោរពវិធានការសុខាភិបាល ក្នុងយុគសម័យជម្ងឺកូវីដ១៩។
ក្នុងស្រុកលើកដែក កំពុងរួមរិតដោយការរាតល្បាត និងគំរាមកំហែងដោយសារកូវីដ១៩ មានភូមិព្រែកដាច់នៃឃុំព្រែកដាច់កំពុងឆ្លងខ្លាំង ហើយទាំងអស់គ្នា ត្រូវរួមគ្នាអនុវត្តវិធានកា៣ការពារ និង៣កុំ ដោយហ្មត់ចត់ និងម៉ឺងម៉ាត់បំផុត ព្រមទាំងជួយធ្វើសកម្មភាពជួយគ្នា ក្នុងការងារសង្គមតាមរយ:ការចែករំលែកស្បៀងអាហារ និងការឧបត្ថម្ភផេ្សងៗឱ្យបានខ្លាំងក្លាថែមទៀត៕