(ភ្នំពេញ)៖ អជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីសម្រេចមួយ ដោយធ្វើការកែប្រែតម្លៃលក់អគ្គិសនីរបស់ អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ត្រូវគ្នានឹងវិក្កយបត្រថ្លៃអគ្គិសនី ដែលត្រូវចេញឲ្យអ្នកប្រើប្រាស់ អគ្គិសនីតាមកម្មវិធីចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦តទៅ។
១៖ លំនៅដ្ឋានពលរដ្ឋកម្ពុជា នៅក្នុងតំបន់ចែកចាយភ្នំពេញ និងក្រុងតាខ្មៅ
* តម្លៃ ៦១០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ដែលប្រើមិនលើសពី៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ
* តម្លៃ ៧២០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ដែលប្រើពី៥១-២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែ
* តម្លៃ៧៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ដែលប្រើពី២០១គីឡូវ៉ាត់ម៉ោងក្នុង១ខែ
២៖ អតិថិជនទូទាត់ដោយថវិការដ្ឋ និងលំនៅដ្ឋានរស់នៅរបស់ជនបរទេស
* តម្លៃ៧៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់គ្រប់ទំហំប្រើប្រាស់
៣៖ អតិថិជនមានលក្ខណៈរដ្ឋបាល ពាណិជ្ជកម្ម និងឧស្សាហកម្មទាំងអស់
* តម្លៃ ៧៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អតិថិជនធុនតូចទិញ ពីនាឡិកាស្ទង់តង់ស្យុងទាប ក្រោមបណ្តាញចែកចាយតង់ស្យុងទាប
* តម្លៃ ០.១៨៤០ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អតិថិជនធុនមធ្យមទិញពីនាឡិកាស្ទង់តង់ស្យុងទាប ក្រោមតង់ស្យុងរបស់អគ្គិសនីកម្ពុជា
* តម្លៃ ០.១៧៦០ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អតិថិជនធុនធម្យមទិញ ពីនាឡិការស្ទង់តង់ស្យុងទាម ក្រោមតង់ស្វូដែលខ្លួនវិនិយោគ
* តម្លៃ ០.១៧២០ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អតិថិជនធុនធំទិញ ពីនាឡិកាស្ទង់តង់ស្យុងមធ្យម ដែលដាក់នៅផ្នែកតង់ស្យង់មធ្យម
* តម្លៃ ០.១៥៤៥ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អតិថិជនដុំទិញ ពីនាឡិកាស្ទង់ ដែលដាក់ទ្វារចរន្តស្យុងមធ្យមនៃអនុស្ថានីយ៕