(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២១ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៨១២នាក់ ខណៈជាសះស្បើយ ៧៤០នាក់
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៩២លាន ២២ម៉ឺននាក់ ស្លាប់ជាង ៤លាន ១៣ម៉ឺននាក់ និងជាសះស្បើយជាង ១៧៤លាន ៩២នាក់!
៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ១៩នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩
៤៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២១ ខែកក្កដា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៦.២៧លាននាក់ ស្លាប់ជាង ១២.០ម៉ឺននាក់
៥៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ៦,២០២,៤១៤នាក់ (គិតត្រឹមថ្ងៃទី២០ ខែកក្កដា)
៦៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ «១៣,០០២នាក់ក្នុង១ថ្ងៃ» ជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ខណៈអ្នកជំងឺ ១០៨នាក់ទៀតស្លាប់
៧៖ ព្រឹកស្អែកវ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀត នឹងដឹកពីចិន មកដល់កម្ពុជា
៨៖ មជ្ឈមណ្ឌល CDC អាមេរិក៖ «វ៉ាក់សាំងទាំងអស់ទោះបីចាក់ពេញលេញក៏ដោយមិនអាចការពារមនុស្សបាន១០០% ពីការឆ្លងជំងឺកូវីដ១៩នោះឡើយ»
៩៖ វ៉ាក់សាំងជំនួយរបស់ជប៉ុន នឹងមកដល់ថ្ងៃទី២៣ កក្កដា, សម្តេចតេជោ នឹងអញ្ជើញទទួលដោយផ្ទាល់ នៅព្រលានយន្តហោះ
១០៖ ករណីឆ្លងកូវីដ១៩ ក្នុងប្រទេសបារំាង កើនឡើងក្នុងអត្រាខ្ពស់មិនធ្លាប់មានពីមុនរហូតដល់ ១៨,០០០ករណី ដោយសាររវីរុសបម្លែងខ្លួនថ្មី Delta
១១៖ ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៧ ខែកក្កដា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង, សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសអ្នកដំណើរតាមសមុទ្រ
១២៖ យុវជនរហ័សនាម «ស្លាបប៉ាកកាទេវរាជ» ដែលនិយាយវាយប្រហាររដ្ឋាភិបាលចំពោះការចាក់វ៉ាក់សាំង គឺជាមនុស្សមានបញ្ហាសតិ ដែលបញ្ជាក់ដោយពេទ្យរុស្ស៉ី, សមត្ថកិច្ចអំពាវនាវឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមប្រុងប្រយ័ត្ន
១៣៖ សហរដ្ឋអាមេរិក៖ មនុស្ស ៣២,៩០១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៤០នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ
១៤៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីចំនួន៤ ទុនវិនិយោគជាង ៥១លានដុល្លារ
១៥៖ ចិនរកឃើញបុគ្គលិកអាកាសយានដ្ឋានទីក្រុង Nanjing ឆ្លងជំងឺកូវីដ-១៩ កើនដល់១៧នាក់, ជើងហោះហើរជាច្រើនត្រូវផ្អាក
១៦៖ កម្ពុជារកចំណូលបានជិត២៥០លានដុល្លារ ពីការនាំចេញកង់ នៅឆមាសទី១ ឆ្នាំ២០២១
១៧៖ របាយការណ៍នៅសហរដ្ឋអាមេរិក៖ «អ្នកចាក់វ៉ាក់សាំងពេលលេញ ៥,៤៩២នាក់ បានឆ្លង និងស្លាប់ដោយសារកូវីដ-១៩»
១៨៖ មន្ដ្រី៖ ការសាងសង់ព្រលានយន្ដហោះសៀមរាបថ្មី សម្រេចបានជាង៤៣%, ភ្នំពេញថ្មី ១៨.៩% ខណៈព្រលានយន្ដហោះ តារាសាគរខេត្តកោះកុង នឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ (Video inside)
១៩៖ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ទើបបញ្ជូនសារច្បាស់លាស់មួយ ទៅកាន់កូរ៉េខាងជើង
- ព័ត៌មាន Fresh News Plus
១៖ Twitter ចាប់ផ្ដើមសាកល្បងមុខងារ Log in តាមរយៈ Google Account
២៖ ការលក់ស្មាតហ្វូន 5G នៅក្នុងប្រទេសចិនបានកើនឡើងជាង ១០០ភាគរយ នៅក្នុងឆមាសទី១
៣៖ ក្រុមហ៊ុនចិនធំៗ និងល្បីៗ Alibaba, Tencent, Weibo និង Kuaishou ត្រូវបានអាជ្ញាធរចិនហៅទៅព្រមានពាក់ព័ន្ធសកម្មភាពរំលោភបំពានលើកុមារ
៤៖ ប្រធានាធិបតីកូរ៉េ លោក Moon Jae-In តែងតាំង ក្រុម BTS ជាបេសកជនពិសេស ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញាខាងមុខ!
៥៖ Arsenal លុបចោលការធ្វេីដំណើរ Pre-Season ទៅសហរដ្ឋអាមេរិក ដោយសារ COVID-19
_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)