(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញ និងបានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១៤០ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងព្យាបាលជាសះស្បើយចំនួន៣៦នាក់ និងស្លាប់១នាក់។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងនេះ បានបញ្ជាក់ថា ស្ត្រីដែលស្លាប់ដោយជំងឺកូវីដ១៩ អាយុ៥០ឆ្នាំ រស់នៅភូមិកោះស្លា ឃុំព្រៃលាវ ស្រុកឈូក ខេត្តកំពត។ ដោយឡែកក្នុងចំណោមអ្នកជំងឺកូវីដទាំង១៤០នាក់ ដែលរកឃើញនៅថ្ងៃនេះ មានចំនួន៥៩នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និងចំនួន៦៧នាក់ទៀត ជាពលករទើបមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងចំនួន១៤នាក់ទៀត ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៣,២៩៣ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៣,០៦១ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ២៣២ករណី បានព្យាបាលជាសះស្បើយចំនួន ៥៨៩នាក់ កំពុងសម្រាកព្យាបាលចំនួន ២,៦៩៧នាក់ និងស្លាប់បាត់បង់ជីវិត ៧នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖