Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តព្រះវិហារ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន៩នាក់ ភាគច្រើនរកឃើញនៅក្រុងព្រះវិហារ ខណៈជាសះស្បើយ៩នាក់

21-07-2021 20:11

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ថែមទៀត ភាគច្រើនរកឃើញនៅក្រុងព្រះវិហារ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងព្យាបាលជាសះស្បើយចំនួន ៩នាក់។

យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកក្កដានេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៩នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាល នៅវិទ្យាល័យជាសុីមត្បែងមានជ័យ ក្រុងព្រះវិហារ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន៣៩២នាក់ បានព្យាបាលជាសះស្បើយចំនួន ១៩៤នាក់ កំពុងសម្រាកព្យាបាលចំនួន ១៩៧នាក់ទៀត និងស្លាប់បាត់បង់ជីវិត ១នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖