(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើលិខិតទៅកាន់អភិបាលខេត្តកំពត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ឲ្យរៀបចំពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការនូវ រដ្ឋបាលក្រុងបូកគោ។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំនូវខ្លឹមសារ៤ចំណុច ដល់អភិបាលខេត្តកំពត ដើម្បីរៀបចំពិធីប្រកាសបង្កើត និងដំណើរការនេះឲ្យបានរលូត និងធានាដល់សុវត្ថិភាពដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ខាងក្រោមនេះ ជាលិខិតរបស់សម្ដេចក្រឡាហោម ស ខេង៖