អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ និងកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទីតាំងបញ្ជល់មាន់ និងបាញ់អាប៉ោង, អ្នកលេងរត់ចោលស្បែកជើង
23-03-2016 15:01
(ភ្នំពេញ)៖ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានបញ្ជាទៅកុ្រមមន្រ្តីសង្កាត់ កម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងកម្លាំងប្រជាការពារសាលាសង្កាត់ ចុះទៅបង្ក្រាបទីតាំងកន្លែងបញ្ជល់មាន់ និងបាញ់អាប៉ោងមួយកន្លែង នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិដំណាក់ធំ៣ ផ្លូវសេះស សង្កាត់ស្ទឹងមានជ័យ។ សម្រាប់ប្រតិបត្តិការនេះបានធ្វើឲ្យ អ្នកដែលញៀនល្បែងទាំងនេះ នំាគ្នារត់ចោលស្បែកជើងព្រោងព្រាត។ មន្រ្តីអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការ បង្រ្កាបនេះ កម្លាំងសមត្ថកិច្ច ដកហូតតែសម្ភារ ហើយសម្រាប់ទីតាំងត្រូវបានលោក សេង សាញ់ បញ្ជាឲ្យរុះរើ និងដុតបំផ្លាញ៕