(បន្ទាយមានជ័យ)៖ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុ រាត្រី អភិបាលខេត្ត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានទទួលម៉ាស់ចំនួន១០ម៉ឺនម៉ាស់ ជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានប្រគល់មកឲ្យរដ្ឋបាលខេត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានឧបត្ថម្ភម៉ាស់ចំនួន១០ម៉ឺនម៉ាស់ មកដល់រដ្ឋបាលខេត្ត ក្នុងអំឡុងពេលដ៏លំបាកនេះ។ ក្នុងនាមរដ្ឋបាលខេត្ត លោកពិតជាមានសេចក្ដីរំភើបរីករាយណាស់ ហើយនឹងប្រើប្រាស់ម៉ាសទាំងនេះក្នុងសកម្មភាពចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល៕
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានបែកងចែកជូនក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកមង្គលបូរី ក្នុង១ក្រុង/ស្រុក ចំនួន១០០០០ម៉ាស់ និងស្រុកចំនួន៦ទៀត ក្នុងមួយស្រុក ៥០០០ម៉ាស់៕