Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅសប្តាហ៍ក្រោយ កម្ពុជា-រុស្ស៊ី បើកកិច្ចប្រជុំសម្រាប់កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម វិទ្យាសាស្រ្ត និង​បច្ចេក​ទេស លើកទី៩

23-03-2016 13:37

(ភ្នំពេញ)៖ គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី នឹងបើកកិច្ចប្រជុំសម្រាប់កិច្ចសហប្រតិបត្តិពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស ជាលើកទី៩ នៅថ្ងៃ​អង្គារសប្តាហ៍ក្រោយ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃពុធនេះ។

កិច្ចប្រជុំនៅទីស្តីការក្រសួងការបរទេសនេះ នឹងមាន លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និង លោក Nikolay NIKIFOROV រដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ និងព័ត៌មាននៃសហព័ន្ធរុស្ស៊ី នឹងធ្វើជាសហប្រធាន។

ក្រសួងការបរទេសបានបញ្ជាក់ថា នៅចុងបញ្ចប់នៃកិច្ចប្រជុំខាងលើ នឹងមានពិធីចុះហត្ថលេខាលើពិធីសារមួយសម្រាប់កិច្ចប្រជុំនេះ ។ ដោយឡែកអំឡុងស្នាក់នៅប្រទេសកម្ពុជា លោក Nikolay NIKIFOROV នឹងទៅទស្សនានៅប្រាសាទអង្គវត្តផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖