(តាកែវ)៖ សម្រាប់ទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តតាកែវ បានរកអ្នកអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១០៦នាក់ ក្នុងនោះមន្ត្រីនគរបាល ៥នាក់ ខណៈជាសះស្បើយ៥៤នាក់។ នេះបើតាមរបាយការណ៍ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២០ ខែកក្កដានេះ។
តាមរបាយការណ៍ដដែល បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី២០ ខែកក្កដានេះ ខេត្តតាកែវ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប៤,២២៨នាក់ ជាសះស្បើយសរុប ២,៦៨០នាក់ ស្លាប់ចំនួន ៦៨នាក់ កំពុងសម្រាកព្យាបាលចំនួន ១,៤៨២នាក់ និងកំពុងធ្វើចត្តាឡីស័ក ចំនួន៧៨១នាក់។
ដោយឡែកសម្រាប់មន្ត្រីនគរបាល រហូតមកថ្ងៃទី២០ ខែកក្កដានេះដែរ មានមន្ត្រីនគរបាលបានឆ្លងសរុបចំនួន ៤៦នាក់ ជាសះស្បើយចំនួន២៣នាក់ កំពុងសម្រាកព្យាបាលចំនួន២៣នាក់ និងកំពុងធ្វើចត្តាឡីស័ក ចំនួន១១១នាក់៕