(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ លោកអភិបាលខណ្ឌចំការមន ថេង សុថុល ដែលអមដំណើរដោយអភិបាលរងខណ្ឌ ចៅសង្កាត់ព្រមទាំងមន្រ្តីសាលាខណ្ឌជាច្រើននាក់ ដោយបាននាំយកអំណោយនូវគ្រឿងឧបភោគ-បរិភោគ ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគេនដល់ព្រះសង្ឃ និងតាជីយាយជី សិស្ស និស្សិត និងអ្នកស្នាក់នៅក្នុងវត្តទួលទំពូង ដែលកំពុងធ្វើចត្តាឡីស័ក។
លោក ថេង សុថុល បានឲ្យដឹងថា អំណោយជាគ្រឿងឧបភោគ-បរិភោគ យកទៅប្រគេន ដល់ព្រះសង្ឃ និងតាជីយាយជី សិស្សនិស្សិត ព្រមទាំងអ្នកស្នាក់នៅក្នុងវត្តមណិរតនារាម ហៅវត្តទួលទំពូង ចំនួន ៨៧អង្គ/នាក់ ដែលកំពុងគង់ និងស្នាក់នៅ ដើម្បីធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ «២០ កុម្ភៈ ២០២១» ។
លោក សុន សិទ្ឋី នាយករដ្ឋបាលសាលាខណ្ឌចំការមន បានបញ្ជាក់ថា អំណោយដែលរដ្ឋបាលខណ្ឌចំការមនយកមកប្រគេនដល់ព្រះសង្ឃ និងតាជី យាយជី រួមមាន អង្ករ ៥០បាវ ស្មើនឹង ១,២៥០គីឡូក្រាម, មី ៥០កេស, ទឹកត្រី ៥០យួរ ទឹកស៊ីអ៉ីវ ៥០យួរ និង ម៉ាស ១,២៥០បន្ទះផងដែរ៕