(កំពង់ឆ្នាំង)៖ លោកឧកញ៉ា លី ម៉ាន ដែលមានទីលំនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកបំពង់អុកស៊ីហ្សែនចំនួន៥ធុង ដែលមានតម្លៃ៦០០ដុល្លារ ឧបត្ថម្ភដល់មន្ទីរ ពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលកំពុងត្រូវការជាចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ក៏ដូចជាជួយព្យាបាលអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តផងដែរ។
ឆ្លើយតបចំពោះទឹកចិត្តដ៏សប្បុរសខាងលើនេះ លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងក្រុមគ្រូពេទ្យខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា លី ម៉ាន និងក្រុមគ្រួសារដែលបាន លះបង់ធនធានបរិច្ចាគទិញបំពុងអុកស៊ីហ្សែនថ្មីទាំង៥ធុងខាងលើនេះ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីប្រើប្រាស់ព្យាបាលដល់អ្នកជំងឺកូវីដ១៩ ក៏ដូចជាអ្នកជម្ងឺមានគ្រោះថ្នាក់ផ្សេងៗទៀត។
ជំនួសមុខឲ្យក្រុមគ្រូពេទ្យ និងអ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យទាំងអស់លោក ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យខេត្ត សន្យាថា នឹងយកអុកស៊ីហ្សែនទាំង៥ធុង ខាងលើនេះប្រើប្រាស់ព្យាបាលអ្នកជំងឺឱ្យចំគោលដៅ និងសូមជូនពរដល់លោកឧកញ៉ានិងក្រុមគ្រួសារសូមឲ្យជួបប្រទះតែសេចក្តីសុខ និងមានជ័យជំនះគ្រប់ការងារ និងមុខរបរអាជីវកម្មរបស់លោក៕