(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញប្រកាសព័ត៌មានស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៣នាក់ និងជាសះស្បើយចំនួន៩៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបានឲ្យដឹងថា អ្នកទាំង៩៥នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាល និងត្រូវបន្តធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល១៤ថ្ងៃបន្ថែមទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ១៩សរុបចំនួន៦៤០នាក់, ព្យាបាលជាសះស្បើយចំនួន៤៤៤នាក់ និស្លាប់៤នាក់។

រដ្ឋបាលខេត្តរតនគិរី សូមបន្តអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឫដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានឫទំនាក់ទំនងលេខ097 595 77 88/092 121 383/097 775 12 12៕