(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទជាបណ្ដោះអាសន្ន ការធ្វើអាជីវកម្មលក់ដូរនៅទីប្រជុំជនផ្សារប្រសូតិទី១ និងផ្សារថូម៉ាស់ ដែលមានទីតាំងនៅភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ក្រោយពាក់ព័ន្ធជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តស្វាយរៀង បានកំណត់ថា ទីតាំងខាងលើនេះ ត្រូវបិទខ្ទប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។
រដ្ឋបាលខេត្តស្វាយរៀង បានបន្ថែមទៀតថា អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្ដល់វត្ថុវិភាគសំណាកដល់មន្ដ្រីសុខាភិបាលទៅវិភាគរកមេរោគកូវីដ១៩ និងត្រូវចូលរួមជាមួយអាជ្ញាធរ និងក្រុមការងារស្រាវជ្រាវតាមដានបុគ្គលសង្ស័យមានជំងឺកូវីដ១៩ខេត្ត ក្នុងការផ្ដល់ព័ត៌មានដើម្បីស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកវត្ថុវិភាគសំណាក។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀង៖