(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឹកូវីដ១៩ ចំនួន២៣នាក់ ខណៈជាសះស្បើយចំនួន១៧១នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៩ ខែកក្កដានេះ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ចាប់ពីតាំងផ្ទុះករណីរីករាតត្បាតជំងឺកូវីដ១៩ ខេត្តកណ្តាល បានរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន ៨,៨៥០នាក់ ជាសះស្បើយចំនួន ៧,៥៨៧នាក់ និងស្លាប់សរុបចំនួន១១៧នាក់៕