(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាលយ័ព្រះសីហនុរាជ រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥មិនា ឆ្នាំ២០១៦នេះ មានពិធី បើកការពារសារណាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ជំនាន់ទី១ ដែលមានពីរមុខជំនាញ គឺ ទស្សនវិទ្យាសាសនា១ វិទ្យាសាស្ត្រអប់រំ១។
ក្នុងកម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក បណ្ឌិត មិន ឃិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនាដែលមានការ និមន្ត អញ្ជើញចូលរួមពីព្រះសាកលវិទ្យាធិការ.រង គណ:គ្រប់គ្រង់ សាកលវិទ្យាលយ័ លោកសាស្ត្រាចារ្យ និងថ្នាក់ដឹកនាំក្រសួង ផងដែរ។
ក្នុងឱកាសនោះលោកបណ្ឌិត បានលើកឡើងពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ គ្រប់វិសយ័ រួមទាំងពុទ្ធិកសិក្សា តាំងពីបឋម រហូតដល់កម្រិតឧត្តមសិក្សា ហើយធនធានព្រះសង្ឃ បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយវិសយ័សាសនា ដែលជាសាសនារបស់រដ្ឋ។
ដូច្នេះសូមព្រះសង្ឃ និងបងប្អូន ទាំងអស់ រួមគ្នាបន្តការអប់រំបន្តទៀត និងជួយអប់រំដល់បច្ឆាជនជំនាន់ក្រោយបន្ត ដើម្បីឲ្យបានជ្រោតជ្រាប គ្រប់ជាន់ថ្នាក់ ទទួលបានទាំងចំណេះដឹង ជំនាញ និងគុណធម៌ រួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕