(ស្វាយរៀង)៖ ទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សារបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តចំនួន១៣ ក្នុងខេត្តស្វាយរៀង។

ទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សា ត្រូវបាន ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ចាត់ឱ្យ លោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកទៅប្រគេនព្រះសង្ឃនៅថ្ងៃទី១៧ និង១៨ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះលោក ជិន ប៊ុនធឿន បានពាំនាំបណ្តាំសួរសុខទុក្ខពីលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពុទ្ធបរិស័ទដែលមកពីតាមបណ្តាវត្តទាំង១៣នោះ។

ជាពិសេសលោក បានអំពាវនាវដល់ព្រះសង្ឃគ្រប់អង្គ លោកយាយ លោកតា និងញាតិញោមជើងវត្តទាំងអស់ឱ្យចូលរួមអនុវត្តន៍នូវវិធានសុខាភិបាល «៣ការពារ និង ៣កុំ» ធ្វើយ៉ាងណាកុំឱ្យមានការរីករាលដាលចូលក្នុងសហគមន៍បន្តទៀត។

លោក ជិន ប៊ុនធឿន ក៏បានលើកឡើងដែរថា ក្នុងដំណាក់កាលនៃការរីករាតត្បាតជំងឺកូវីដ១៩នេះ ព្រះសង្ឃមិនអាចនិមន្តបិណ្ឌបាត្រចង្ហាន់បាន ហើយប្រជាពុទ្ធបរិស័ទ ក៏មិនអាចយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃដូចពេលមុនបាននោះ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា តែងបានគិតគូរខ្ពស់អំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា។ អាស្រ័យបែបនេះហើយ លោក និងលោកស្រី បានចាត់តាំងនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ ដើម្បីជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈ។

វត្តដែលទទួលទេយ្យវត្ថុ និងទៀនព្រះវស្សាទាំង ១៣វត្ត ក្នុងស្រុករំដួល និងស្រុករមាសហែករួមមាន៖
១៖ វត្តពោធិ៍មុនី ក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល
២៖ វត្តសេកមាស ក្នុងភូមិសេកយំ ឃុំពងទឹក ស្រុករំដួល
៣៖ វត្តមន្ត្រីឈូកស ក្នុងភូមិធ្នង់ ឃុំថ្នាធ្នង ស្រុករំដួល
៤៖ វត្តជ័យមុនី ក្នុងភូមិម៉ឺនជ័យ ឃុំម៉ឺនជ័យ ស្រុករំដួល
៥៖ វត្តបុសមន ក្នុងភូមិបុសមនលើ ឃុំបុសមន ស្រុករំដួល
៦៖ វត្តឥន្ទនិមិត្ត ក្នុងភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក
៧៖ វត្តជ័យពង្រ ក្នុងភូមិចំការកោះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក
៨៖ វត្តត្រពាំងបន្ទាយថ្មី ក្នុងភូមិត្រពាំងបន្ទាយ ឃុំត្រស់ ស្រុករមាសហែក
៩៖ វត្តវិបស្សនារាម ក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក
១០៖ វត្តចន្ត្រី ក្នុងភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក
១១៖ វត្តពោធិឧត្តម ក្នុងភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក
១២៖ វត្តក្រញូង ក្នុងភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក
១៣៖ វត្តដូង ក្នុងភូមិដូង ឃុំដូង ស្រុករមាសហែក

ទេយ្យវត្ថុដែលវេរប្រគេនក្នុងវត្តនីមួយៗរួមមាន៖
១៖ អង្ករចំនួន ១តោន ស្មើនឹង ១០០០គីឡូក្រាម
២៖ ត្រីខ ចំនួន ០១កេស ស្មើ ១០០កំប៉ុង
៣៖ មី ចំនួន ៥កេសធំ ស្មើ ៣០កេសតូច
៤៖ ត្រីងៀត ១០គីឡូក្រាម
៥៖ សាច់ក្រក់ ១០គីឡូក្រាម
៦៖ សាច់ជ្រូកផាត់ ១០គីឡូក្រាម
៧៖ ទឹកដោះគោខាប់ ២កេស
៨៖ កាហ្វេ ចំនួន ៥កញ្ចប់ធំ
៩៖ តែ ២គីឡូ
១០៖ ស្ករស ២៥គីឡូក្រាម
១១៖ អំបិល ២៥គីឡូក្រាម
១២៖ ប៊ីចេង ១០គីឡូក្រាម
១៣៖ ទឹកត្រី ៥យួរ ស្មើ ៣០ដប
១៤៖ ទឹកស៊ីអ៉ីវ ៥យួរ ស្មើ ៣០ដប
១៥៖ សាប៊ូដុំ ៣០ដុំ
១៦៖ ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត
១៧៖ ប្រេងកូឡា ០៥ដុំ ស្មើ ៦០ដប
១៨៖ ប្រេងខ្យល់ ០៥ដុំ ស្មើ ៦០ដប
១៩៖ ម៉ាស់ ២០ប្រអប់ ស្មើនឹង ១០០០ម៉ាស់
២០៖ អាល់កុលសម្លាប់មេរោគ ០៤កាន ស្មើ ១២០លីត្រ
២១៖ ដបដាក់អាល់កុល ១០ដប
២២៖ ស្លាដក់ ១៤៦អង្គ
២៣៖ ទៀនវស្សា ០១គូរ
២៤៖ ថវិកា ២លានរៀល ។

ដោយឡែកបណ្តាវត្តទាំង០៨ ស្ថិតក្នុងស្រុករមាសហែកមានសាលាពុទ្ធិកបឋមសិក្សាច្រើនជាងគេទូទាំងខេត្ត ដែលព្រះសង្ឃកំពុងគង់សិក្សាជាច្រើនព្រះអង្គ ទទួលបានមីចំនួន ១០កេសធំក្នុងមួយវត្តៗ។

ក្រុមការងារក៏បានចែកជូនលោកយាយ លោកតា គណៈកម្មការវត្តចំនួន ២០០នាក់ ដែលម្នាក់ៗទទួលបានឃីដ ០១ ក្នុងនោះមានដូចជា៖
១៖ ខោអាវ ០១ ឈុត
២៖ ក្រម៉ា ចំនួន ០១
៣៖ ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត
៤៖ សាប៊ូ ០១ដុំ
៥៖ ថ្នាំពេទ្យ ០១ប្រអប់
៦៖ អាល់កុលសម្រាប់មេរោគ ០១ដបតូច
៧៖ ម៉ាស់ ១០ ម៉ាស់
៨៖ សារ៉ុង ០១
៩៖ ប្រេងកូឡា ០១ដប
១០៖ ប្រេងខ្យល់ ០១ដប
១១៖ វីតាមីនសេ ០១ទីប៕