(កំពត)៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីករណីរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៤១នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test)។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតបានរកឃើញជំងឺកូវីដ១៩ ចំនួន ២,៦១៤នាក់ បានព្យាបាលជាសះស្បើយចំនួន ១,៨៨២នាក់ កំពុងសម្រាកព្យាបាលចំនួន ៧០១នាក់ និងស្លាប់បាត់បង់ជីវិត ៣១នាក់ផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត៖