(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីករណីវិជ្ជមានអ្នកជំងឺកូវីដ-១៩ ចំនួន ៦៨នាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះ ២នាក់ទៀត។ ក្នុងថ្ងៃជាមួយគ្នានេះ ក៏មានអ្នកជាសះស្បើយ ៤២នាក់ផងដែរ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្តបាត់ដំបងបានរកឃើញអ្នកជំងឺចំនួន ១,៩៦៦នាក់ ព្យាបាលជាសះស្បើយចំនួន ១,០៩៣នាក់ ស្លាប់ចំនួន ១៩នាក់ និងកំពុងព្យាបាល និងធ្វើចត្តឡីស័កមានចំនួន ៨៥២នាក់។

រដ្ឋបាលខេត្តបាត់ដំបងបានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖