(ភ្នំពេញ)៖ អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងរួមមួយ បានប្រកាសថា «វិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ថា ប្រជាពលរដ្ឋដែលធ្លាប់នៅចំណុចស្វាយជ្រុំ នឹងអាចវិលត្រឡប់មករស់នៅ ចំណុចស្វាយជ្រុំ ដែលស្ថិតនៅក្នុងតំបន់អភិរក្ស ប្រាសាទព្រះវិហារវិញ គឺជារឿងប្រឌិតទាំងស្រុង»។
មន្រ្តីសាលាខេត្តព្រះវិហារ បានឲ្យដឹងថា រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ មានជនអាណាធិបតេយ្យមួយក្រុម ដឹកនាំដោយឈ្មោះ គិន ចន្ថា ឈ្មោះ កែវ ណេ ឈ្មោះ ផាន់ ធឿន និងឈ្មោះ សាត ញ៉េប បានដឹកនាំប្រជាជនស្លូតត្រង់ ដែលជឿលើការញុះញង់របស់ខ្លួន ដោយកុហកថា មានការសម្រេចពីរាជរដ្ឋាភិបាល និងសម្តេចក្រឡាហោម ស ខេង រួមទាំងមានការគាំទ្រពីរដ្ឋសភា ឲ្យប្រជាជនវិលទៅកាន់កាប់ តំបន់បេតិកភណ្ឌចំណុចស្វាយជ្រុំ។
អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ សូមធ្វើការថ្កោលទោសរាល់សកម្មភាពអគតិ និងការបំភ្លៃរបស់ជនខិលខូច ទាំងឡាយណា ដែលមានបំណងបង្ខូចតម្លៃ លេចធ្លោជាសកលរបស់បេតិកភណ្ឌពិភពលោក។
ខាងក្រោមនេះជាសេចក្តីប្រកាសរួមរបស់អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ៖