(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញលិខិតតម្រូវឱ្យប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទត្រូវទៅធ្វើតេស្តរកមេរោគកូវីដ-១៩ រយៈពេលមួយថ្ងៃ នាថ្ងៃទី១៩ ខែកក្កដាស្អែកនេះ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៣ រសៀល។
ទីតាំងធ្វើតេស្តគឺនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកវិទ្យាតេជោកោះកុង (វិទ្យាល័យកោះកុង) និងកន្លែងរៀបអាពាហ៍ពិពាហ៍តារីតុការ (ទីតាំងនៅក្រោយវត្តទេពនិមិត្ត ហៅវត្តថ្មី)។
តាមលិខិតរបស់លោកស្រីអភិបាលខេត្តកោះកុង មន្ទីរ-អង្គភាពជុំវិញខេត្តមានចំនួន ៣១ មន្ទីរ-អង្គភាព៕
ខាងក្រោមនេះជាលិខិតរបស់រដ្ឋបាលខេត្តកោះកុង៖