(ភ្នំពេញ)៖ ឧបាសក សួន ឡេន ដែលត្រូវជាឪពុកបង្កើតរបស់លោកស្រី សួន ស្រី អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានទទួលអនិច្ចកម្ម នៅថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៣៖៣៥នាទី ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ឧបាសក សួន ឡេន គឺជាការបាត់បង់ដ៏ធំធេងនូវអ្នកមានគុណ ជាឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ជាទីបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ដែលកន្លងមកក្នុងឆាកជីវិតរបស់ ឧបាសក សួន ឡេន បានខិតខំតស៊ូចិញ្ចឹមបីបាច់ និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
សូមឧទ្ទិសបួងសួងដល់ទេវតា និងវត្តុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក សួន ឡេន បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕