(ស្វាយរៀង)៖ ព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ បានសម្រេចបិទវត្តព្រៃឆ្លាក់ ស្ថិតនៅសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង រយៈពេល១៤ថ្ងៃ បន្ទាប់ពីគណៈកម្មការវត្ត១រូប វិជ្ជមានកូវីដ-១៩ ហើយបានប៉ះពាល់ផ្ទាល់ជាមួយព្រះសង្ឃចំនួន៤អង្គ។
ព្រះគ្រូចៅអធិការបានបញ្ជាក់ថា ដើម្បីការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីសុវត្ថិភាពដល់ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយផង ដូច្នេះអាត្មាភាព សម្រេចបិទវត្តមួយរយៈ(ធ្វើចត្តាឡីស័ក១៤ថ្ងៃ)។ ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ០៨៨ ៣៨៤១៨៤២ /០១០ ៤៦៥៦៥៥៕