(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១៩៩ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងព្យាបាលជាសះស្បើយចំនួន១៧នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ១៩៩នាក់ ក្នុងនោះអ្នកជំងឺចំនួន៧៥នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និង១១២នាក់ទៀត ជាពលករទើបមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ ចំណែកចំនួន១២នាក់ទៀត រកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន២,៧០២ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន២,៥២៦ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន១៧៦ករណី បានព្យាបាលជាសះស្បើយចំនួន ៥១៥នាក់ កំពុងសម្រាកព្យាបាលចំនួន២,១៨១នាក់ និងស្លាប់បាត់បង់ជីវិត ៦នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖