(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានសេចក្ដីសម្រេចបិទជាបណ្ដោះអាសន្ន ការធ្វើអាជីវកម្មលក់ដូរនៅផ្សារកំពង់ត្រាច ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាន។

រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្តល់វត្ថុវិភាគសំណាកដល់មន្ត្រីសុខាភិបាលទៅវិភាគរកមេរោគកូវីដ១៩ និងត្រូវចូលរួមជាមួយអាជ្ញាធរ និងក្រុមការងារស្រាវជ្រាវតាមដានបុគ្គលសង្ស័យមានជំងឺកូវីដ១៩ខេត្ត ក្នុងការផ្តល់ព័ត៌មានដើម្បីស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកវត្ថុវិភាគសំណាក៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀង៖