(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៣នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test) និងព្យាបាលជាសះស្បើយចំនួន២២នាក់។

យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយួប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង១៣នាក់ គឺម្នាក់រកឃើញនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ និង១២នាក់ទៀត រកឃើញនៅថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២១នេះ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន៣៣២នាក់ បានព្យាបាលជាសះស្បើយចំនួន១៥២នាក់ កំពុងសម្រាកព្យាបាលចំនួន១៧៩នាក់ទៀត និងស្លាប់បាត់បង់ជីវិត ១នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖