(កំពត)៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៦នាក់ថែមទៀត និងស្លាប់ចំនួន៣នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលចេញផ្សាយដោយក្រសួងសុខាភិបាលនៅព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៧ ខែកក្កដានេះ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពត មានអ្នកជំងឺកូវីដ១៩ ចំនួន ២,៥៧៣នាក់ កំពុងព្យាបាលចំនួន ៦៦០នាក់ ជាសះស្បើយចំនួន ១,៨៨២នាក់ និងស្លាប់ចំនួន៣១នាក់។

រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត៖