(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីករណីវិជ្ជមានអ្នកជំងឺកូវីដ១៩ ចំនួន៥៨នាក់ ជាសះស្បើយ ១០៨នាក់ និងស្លាប់២នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាន។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តបាត់ដំបង បានរកឃើញអ្នកជំងឺចំនួន១,៨៩៨នាក់ ព្យាបាលជាសះស្បើយចំនួន១,០៥១នាក់ ស្លាប់ចំនួន១៩នាក់ និងកំពុងព្យាបាលចំនួន១,០៥១នាក់។
រដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖