Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍សម្រេច​ប្រគល់​សិទ្ធិគ្រប់​គ្រង ក្លឹបកម្សាន្ត ខារ៉ាអូខេ បៀរហ្គាឌិន និងមណ្ឌលកម្សាន្ត​ទេសចរណ៍​មួយចំនួន ឱ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត

22-03-2016 18:12

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា នាថ្មីៗនេះ បានចេញសេចក្តីសម្រេច ប្រគល់សិទ្ធិគ្រប់គ្រងមណ្ឌល​កម្សាន្តទេសចរណ៍​សម្រាប់មនុស្សពេញ​វ័យនៅទូទាំងប្រទេស ឱ្យទៅអាជ្ញាធរនៅតាម រាជធានី-​ខេត្តនានាតាម​មូលដ្ឋានវិញ លើកលែងតែមណ្ឌល​កម្សាន្តណា ដែលមានលក្ខណៈស្តង់ដារ​ស្ថិតនៅក្នុង សណ្ឋាគារលំដាប់​ផ្កាយ៤ ឡើងទៅប៉ុណ្ណោះ។

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ដែលក្រសួងទេសចរណ៍ ប្រគល់ឱ្យអាជ្ញាធររាជធានី-ខេត្ត នាពេលនេះ រួមមានដូចជា ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន និងមណ្ឌលកម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ​មួយចំនួនទៀត នៅតាមបណ្តារាជធានី-ខេត្ត។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងទេសចរណ៍ ដែលចេញនៅចុងសប្តាហ៍កន្លងទៅនេះ បានឱ្យដឹងថា ចាប់ពីពេលនេះតទៅ រាជធានី-ខេត្ត មានភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខ​ងារគ្រប់គ្រង មណ្ឌលមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ដូចជាផ្តល់អាជ្ញាបណ្ណ រៀបចំលិខិតបទដ្ឋាន សេចក្តីណែ​នាំ ប្រមូល និងគ្រប់គ្រងចំណូល ពិនិត្យចាត់វិធានការទប់ស្កាត់បទល្មើស រៀបចំរបាយការណ៍ជូនក្រសួងទេសចរណ៍ ជាដើម៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ក្រសួងទេសចរណ៍៖