(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា បុគ្គលិកជាច្រើននាក់ បម្រើការងារនៅផ្សារ គ្លូប៊ល ហៅស៍ (Global House) ដែលមានទីតាំងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩។
តាមរយៈ Facebook អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅផ្សារទំនើបមួយនេះ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ សូមតាមដានសុខភាព។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា ដើម្បីសុវត្ថិភាពសូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនោះ៕