(សៀមរាប)៖ មន្ទីរពទ្យកុមារអង្គរ ដែលជាមន្ទីពេទ្យព្យាបាលកុមារក្រីក្រកម្ពុជា ដោយឥតគិតថ្លៃនៅខេត្តសៀមរាប បានរកឃើញមានអ្នកជំងឺកូវីដ១៩ ជាលើកដំបូង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ដែលបានធ្វើឱ្យគណៈគ្រប់ គ្រងពេទ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព និងសុវត្ថិភាព នៃអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ ដោយសារកង្វះឧបករណ៍ការពារគ្រប់គ្រាន់។

យោងតាមផេក Facebook ផ្លូវការរបស់មន្ទីរពេទ្យកុមារអង្គរ ដែលមានឈ្មោះថា « Angkor Hospital For Children» បានឱ្យដឹងយ៉ាងដូច្នេះថា «ការរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ ជាលើកដំបូងនៅក្នុងមន្ទីរពេទ្យ ធ្វើឲ្យគណៈគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព និងសុវត្ថិភាព នៃអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ។

កង្វះខាតឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីត-១៩ សម្រាប់អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺទាំងអស់ ដែលមកកាន់មន្ទីរពេទ្យកុមារអង្គរ រួមទាំងឯកសណ្ឋានពាក់ការពារ ពិសេស សម្រាប់បុគ្គលិកពេទ្យ និងការរៀបចំបន្ទប់ដែលបំពាក់ ដោយសម្ភារៈឧបករណ៍គ្រប់គ្រាន់ សម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ (COVID-19 Ward) ដាច់ដោយឡែកគឺជារឿង សំខាន់ បន្ទាន់ហើយចាំបាច់បំផុតក្នុងពេលនេះ។

មន្ទីពេទ្យកុមារអង្គរ ក៏សូមអំពាវនាវដល់សប្បុរសជនចូលរួមជួយបរិច្ចាគត្រឹមតែ ១០ដុល្លារ ឬច្រើនជាងនេះឥឡូវនេះ គឺអាចជួយឲ្យមន្ទីរពេទ្យកុមារអង្គរ មានឧបករណ៍ សម្ភារៈទាំងអស់ខាងលើនេះបានប្រើប្រាស់ទាន់ពេលវេលា សម្រាប់ធានាសុវត្ថិភាពអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ និងសហគមន៍ទំាងមូល។

សប្បុរសជនអាចចូលរួមជួយរិច្ចាគថវិកា ទៅកាន់គណនីធនាគារមន្ទីរពេទ្យកុមារអង្គរឈ្មោះ Angkor Hospital for Children និងមានលេខគណនីដូចខាងក្រោម៖

ទី១៖ ធនាគារអេប៊ីអេ (ABA Bank) ៖ 000 853 843 ឬចូលទៅកាន់ ABA Mobile App

ទី២៖ ភ្នាក់ងារវេប្រាក់វីង (WING) ៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122 ឬចូលកម្មវិធី Wings App

ទី៣៖ ធនាគារស្ថាបនា (Sathapana Bank) ៖ 07808082834100102 ឬចូលកម្មវិធី Sathapana Mobile App

ទី៤៖ ធនាគារអេស៊ីលីដា (ACLEDA Bank) ៖ 01000105696828 ឬចូលកម្មវិធី ACLEDA Mobile App

សម្រាប់លេខទូរសព្ទទំនាក់ទំនងខាងមន្ទីរពេ៖ 063 963 409 012 725 745 / 016 725 735 ឫ Email: [email protected]