(ស្ទឹងត្រែង)៖ អាជ្ញាធរខេត្តស្ទឹងត្រែង សម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញ នូវសកម្មភាពលក់ដូររបស់អាជីវករផ្នែកខាងក្នុង នៃផ្សារសាមគ្គីស្ទឹងត្រែង ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខតទៅ ក្រោយពីបានផ្អាកជាបណ្តោះអាសន្នអស់ពេលជាង២០ថ្ងៃ ដោយសារការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្ទឹងត្រែង៖