(ព្រះវិហារ)៖ ដើម្បីផ្សារភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ ប្រតិភូសាលាខណ្ឌ៧មករាដឹកនាំដោយលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាសាលាខណ្ឌ លោក លីម សុភា អភិបាលខណ្ឌ និងសាលាខណ្ឌទួលគោកដឹកនាំដោយលោក ឯក ឃុនដឿន ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយវរសេនាតូចអន្តរាគមន៍លេខ៣៩៣ នៃកងពលតូចអន្តរាគមន៍លេខ៩ នៃកងពលធំលេខ៣ នៅប៉ុន្មានថ្ងៃកន្លងទទៅនេះ បាននាំយកអំណោយរួមមាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនចែកជូនមន្រ្តីយោធាដែលកំពុងឈរជើងនៅតំបន់ប្រាសាទព្រះវិហារ។
ប្រតិភូសាលាខណ្ឌទាំង២ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកងទ័ព និងគ្រួសារកងទ័ពដែលបានចងសម្ព័ន្ធមេត្រីភាព នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិសែនរុងរឿង២ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារសរុបថវិកាអស់ ១៥៥០០០០០រៀល និង៧០០ដុល្លារ។ មួយគ្រួសារទទួលបានថវិកា២០០០០រៀល កងកម្លាំងចំនួន២០០០០រៀលក្នុងម្នាក់សរុបថវិកា អស់៨០០០០០០រៀល , ចែកកុមាតូចៗ ១០០០០០រៀល , សង្ក័សី-ស៊ីម៉ង់ ៤៥០០០០០រៀល , ជូនអង្គភាព២០០០០០០រៀល) , រួមទាំងសម្ភារមួយចំនួនមានប្រេង៥០០លីត្រ , មី២០០កេស, ទឹកត្រី៦៥យួរ, ទឹកស៊ីអ៊ីវ៥០យួរ, បារីសេក៧សុងផងដែរ។ នៅចំពោះមុខកងកម្លាំងយោធាថ្នាក់ដឹកនាំសាលាខណ្ឌទាំង២ បានបានធ្វើការលើកឡើង អំពីការយកចិត្តទុកដាក់ និងប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត និងជួយគ្នា ទៅវិញទៅមក រវាងសមរភូមិមុខ និងសមរភូមិក្រោយ ហើយជារៀងរាល់ឆ្នាំ សាលាខណ្ឌដង្កោ រួមនឹងសាលាខណ្ឌសែនសុខ ដែលជាខណ្ឌសម្ព័ន្ធភាព ជាមួយនឹងវរៈសេនា តូចលេខ៣៩៤ នៅទិសព្រះវិហារ។ ប្រតិភូសាលាខណ្ឌ បានលើកឡើងពីអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕