(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,៨៥៤,៦៩៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១១២,៦៧២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៧២៦,៨០៣នាក់ (ស្លាប់ ៧០,១៩២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៤៩០,៦៦៥នាក់ (ស្លាប់ ២៦,៣១៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៨៨០,៧៨២នាក់ (ស្លាប់ ៦,៦១៣នាក់)
* ថៃ ឆ្លងចំនួន ៣៧២,២១៥នាក់ (ស្លាប់ ៣,៩៣២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ២១២,៥៤៥នាក់ (ស្លាប់ ៤,៣៤៦នាក់)
* កម្ពុជា ឆ្លងចំនួន ៦៤,៦១១នាក់ (ស្លាប់ ១,០២៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៨៥២នាក់ (ស្លាប់ ៣៦នាក់)
* វៀតណាម ឆ្លងចំនួន ៤០,៨៥០នាក់ (ស្លាប់ ២០៧នាក់)
* ទ្បាវ ឆ្លងចំនួន ៣,០៩២នាក់ (ស្លាប់ ៤នាក់)
* ព្រុយណេ ឆ្លងចំនួន ២៨២នាក់ (ស្លាប់ ៣នាក់)៕