(កណ្តាល)៖ បុរសជនជាតិចិនម្នាក់ ជាប្រធានសន្តិសុខរោងចក្រកាត់ដេរយីហោ «ម៉េងតុង ម៉េងយ៉ាន់» ហៅរោងចក្រដើមខ្វិត ខឹងសុំនារីសន្តិសុខជាកូនចៅ រួមភេទមិនបាន ក៏ចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាមួយនឹងបុរសម្នាក់ទៀត បញ្ចូនមកតុលាការខេត្តកណ្ដាល នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជក់ថា បច្ចប្បន្នជនសង្ស័យកំពុងស្ថិត ក្រោមការសាកសួររបស់លោក ហេង ផេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ឈ្មោះ សៀ ស៊ាវស៊ាន អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរជា ប្រធានសន្តិសុខនៅរោងចក្រ ម៉េងយ៉ាន់ ស្នាក់នៅក្នុងទីតាំងរោងចក្រ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល និងឈ្មោះ យូ សុភក្រ័ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាប្រធានសន្តិសុខរោងចក្រម៉េងយ៉ាន់ផងដែរ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅក្នុងទីតាំងរោងចក្រជាមួយគ្នា។ ចំណែកឯនារីរងគ្រោះឈ្មោះ ព ល.ដ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរជា សន្តិសុខ BPD ស្នាក់នៅបន្ទប់ផ្ទះជួលក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង។
សមត្ថកិច្ចបន្តឲ្យដឹងថា នៅវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ យូ សុភ័ក្រ បានដើរទៅហៅនារីរងគ្រោះ ដែលកំពុងធ្វើការងារនៅក្នុងរោងចក្រ ឲ្យទៅជួបជាមួយជនសង្ស័យឈ្មោះ សៀ ស៊ាវស៊ាន នៅក្នុងការិយាល័យ។ ពេលទៅដល់ជនសង្ស័យឈ្មោះ យូ សុភ័ក្រ បាននិយាយបកប្រែឲ្យជនសង្ស័យឈ្មោះ សៀ ស៊ាវស៊ាន ថា «ចិនស្រឡាញ់ និងសុំដេកជាមួយរយៈពេលមួយយប់» ពេលឮដូច្នេះនារីរងគ្រោះមិនបានយល់ព្រមទេ។ ក្រោយមកទើបឈ្មោះ យូ សុភ័ក្រ និយាយបកប្រែបបួលនារីរងគ្រោះ ទៅដើរលេងនៅក្នុងក្លិប នារីរងគ្រោះនៅតែមិនព្រម។ ជនសង្ស័យឈ្មោះ យូ សុភ័ក្រ និយាយបកប្រែឲ្យជនជាតិចិនទៀតថា «គេធំ បើយើងធ្វើប្រពន្ធគេ យើងធំជាងគេ»។ និយាយចប់ជនសង្ស័យឈ្មោះ យូ សុភ័ក្រ បានចាប់នារីរងគ្រោះថើបរួចដើរចេញពីការិយាល័យបាត់ទៅ។
ពេលជនសង្ស័យឈ្មោះ យូ សុភ័ក្រ ដើរចេញទៅបានជនសង្ស័យឈ្មោះ សៀ ស៊ាវស៊ាន ដែលជាជនជាតិចិន បានចាប់ច្របាច់.កនារីរងគ្រោះអូស ចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួន រុញផ្តួលទៅលើគ្រែធ្វើសកម្មភាពរំលោភ រហូតបានសម្រេច។ បន្ទាប់មកជនសង្ស័យ បានធ្វើកាយវិការគំរាមអារ.កនារីរងគ្រោះ រួចបន្តដេកយកដៃរបស់ខ្លួន ទៅអង្អែលលេងប្រដាប់ភេទនារីរងគ្រោះ រយៈពេល៣ទៅ៤ម៉ោង ទើបអនុញ្ញាតិឲ្យនារីរងគ្រោះចេញពីបន្ទប់។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយមកនារីរងគ្រោះបានសម្រេចចិត្ត ដាក់បក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលស្រុក ហើយសមត្ថកិច្ចនគរបាលស្រុកស្អាង បានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់តែម្ដង៕