(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានចុះពិនិត្យផ្លូវជាតិលេខ៥ ដែលកំពុងសាងសង់ និងពិនិត្យរូបនិមិត្តសញ្ញាក្អមឆ្នាំង ដែលបានកសាងរង្វង់មូល ផ្លូវវាងក្រុងកំពង់ឆ្នាំង។
ក្នុងពេលដឹកនាំមន្ត្រីរាជការចុះត្រួតពិនិត្យការសាង សង់និមិត្តសញ្ញាក្អមឆ្នាំង នៅចំណុចរង្វង់មូលផ្លូវវាងក្រុងកំពង់ឆ្នាំង ស្ថិតនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលបានដាំដើមឈើតាមដងផ្លូវផងនោះ។ លោកបានថ្លែងថា ផ្លូវជាតិលេខ៥ មានសារសំខាន់ខ្លាំងណាស់ព្រោះជាផ្លូវអាស៊ានដែលបានតភ្ជាប់ពីប្រទេសថៃដល់វៀតណាម និងប្រទេសចិន ក្នុងនោះខេត្តកំពង់ឆ្នាំងក៏មានកំណាត់នេះផ្លូវប្រវែង ១៣៥គីឡូម៉ែត្រផងដែរ គឺខាងកើតជាប់ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ឯខាងលិចជាប់ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំង នៅលើកំណាត់នេះ មានចំណុចផ្លូវវាងក្រុងនិងទីប្រជុំជន៣កន្លែង ផងដែរ គឺ១, នៅព្រុំប្រទល់ស្រុកឧត្តង្គ ២, នៅចំណុចនិមិត្តសញ្ញាឆ្នាំង ក្នុងឃុំជ្រៃបាក់កំពុងសាងសង់ និង៣, នៅចំណុច រង្វង់មូលនារីស្មូនឆ្នាំង ក្នុងភូមិខ្វិត ឃុំពង្រ។ ចំពោះផ្លូវវាងក្រុងខាងលើនេះ មិនថាតែខេត្តកំពង់ឆ្នាំងទេ គឺនៅគ្រប់បណ្ដាខេត្តទាំងអស់ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសម្រួលចរាចរណ៍កុំឲ្យកក ស្ទះនៅក្នុងក្រុង។ ទន្ទឹមគ្នានេះ ធ្វើឱ្យប្រជាពលរដ្ឋដែលមាន ទីលំនៅជាប់ផ្លូវថ្មីមានលទ្ឋភាពអភិវឌ្ឍន៍ជីវភាពរស់នៅកាន់ប្រសើឡើងផងដែរ។
ជាមួយការកសាងផ្លូវថ្មីនេះ ក្រុមជំនាញវិស្វករជប៉ុន ក៏បានដាំដើមក្ងោកសងខាងផ្លូវ ដើម្បីកំណត់ព្រុំដីចំណីផ្លូវផង និងដាំដើមត្របែកព្រៃចំកណ្ដាលទ្រូងផ្លូវ ដើម្បីលំអរផ្លូវផងដែរ ហើយនៅពេលសាងសង់ផ្លូវរួច ដើមឈើទាំង ២ប្រភេទនេះ នឹងលូតលាស់បានល្អធ្វើឲ្យផ្លូវជាតិកាន់តែមានសោភ័ណ្ឌភាពល្អ។
លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលនៅតាមដងផ្លូវ ពិសេសអាជ្ញាធរភូមិឃុំនីមួយៗចូល រួមថែរក្សាការពារដើមឈើ ដែលក្រុមហ៊ុនបានដាំលំអរតា មសងខាងផ្លូវ និងកណ្ដាលទ្រូងផ្លូវខាងលើនេះឱ្យបានគង់ វង្សបានល្អ ជួយមើលគោក្របីកុំឲ្យមកស៊ីដើមឈើដែលបា នដាំលំអខាងលើនេះ។
ដោយឡែក តាមការបញ្ជាក់របស់មេការកសាងផ្លូវជនជាតិជប៉ុនបានឱ្យដឹងថា ក្នុងគម្រោងស្តារឡើងវិញនៅផ្លូវជា តិលេខ៥ គឺចាប់ដំណើរការសាងសង់នៅឆ្នាំ២០១៨ និងបញ្ចប់នៅដំណាច់ឆ្នាំ២០២២ឆ្នាំក្រោយនេះ។ សម្រាប់ខេត្តកំពង់ឆ្នាំង មានកំណាត់ផ្លូវជាតិប្រវែង ១៣៥គីឡួម៉ែត្រ និង មានផ្លូវវាង៣កន្លែង ក្នុងនោះផ្លូវវាងក្រុងកំពង់ឆ្នាំងមានប្រ វែង១១,៥០គីឡូម៉ែត្រ។
ចំណែកនិមិត្តសញ្ញាឆ្នាំងមាស កំពុងដំណើរការសាងសង់នេះមានកំពស់ ១២,៦០ម៉ែត្រ មានទទឹងបាតក្រោម ៩,៩០ម៉ែត្រ និងមានទទឹងឆ្នាំងមាសប្រវែង ៦,៣០ ម៉ែត្រ៕