(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ក្រុមហ៊ុន RMA ខេមបូឌា ដែលជាក្រុមហ៊ុននាំចួល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford ប្រចាំកម្ពុជា បានរៀបចំកម្មវិធីផ្ដល់ជូនពិសេស សម្រាប់អតិថិជនរបស់ខ្លួន ដោយអតិថិជនគ្រាន់តែទិញរថយន្ត Ford ម៉ូដែលណាមួយ ដែលរួមមានដូចជា រថយន្ត Ford Ranger XLT, Ranger Limited, F-150, Explorer, Everest, EcoSport, Fiesta នោះអតិថិជននឹងទទួលបានប្រេងឥន្ធនៈ ៣០០០ លីត្រភ្លាមៗដោយពុំចាំបាច់ផ្សងសំណាង។

កម្មវិធីផ្ដល់ជូនពិសេសនេះ នឹងចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នំា២០១៦។ ដូច្នេះសូមប្រញាប់រួសរាន់ឡើង ព្រោះការផ្ដល់ជូនពិសេសនេះ មានរយៈពេលកំណត់។
សម្រាប់ព៌តមានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ: 012 333 975 ឬ អញ្ជើញមកទស្សនា និងទទួលយកអត្ថប្រយោជន៍ទំាងអស់នេះ នៅអគារតាំងបង្ហាញរថយន្ត Ford ទាំងបីទីតាំងដូចខាងក្រោម៖

- ទីតាំងទី១: អគារលេខ 444 មហាវិថីព្រះមុនីវង្ស ទល់មុខក្រសួងដែនដីនគររោបនីយកម្ម និងសំណង់ ទូរស័ព្ទទំនាក់ទំនង 023 214 214
- ទីតាំងទី២: នៅតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិពោចិនតុង ទូរស័ព្ទទំនាក់ទំនង 023 990 880
- ទីតាំងទី៣: អគារលេខ ៥៩៣ ផ្លូវជាតិលេខ៦ ទូរស័ព្ទទំនាក់ទំនង 063 766 661