(កោះកុង)៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានរៀបចំក្រុមគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តិ៍រហ័ស (Rapid Test) ដល់មន្រ្តីនគរបាលដែលមានភារកិច្ចចេញ-ចូលបំពេញភារកិច្ចប្រចាំថ្ងៃ ចំនួន១៨៧រូប ក្នុងនោះបានរកឃើញមន្ត្រីចំនួន៩រូប វិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។
អការយកសំណាករបស់មន្ត្រីនគរបាល គឺអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចង្អុលដឹកនាំ ផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់មន្រ្តីនគរបាលជាតិ ដូចជា ការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ការឆ្លងរាលដាល កូវីដ១៩ នៅក្នុងសហគមន៍។
របាយការណ៍ដដែល បានបញ្ជាក់ថា បច្ចុប្បន្ននេះ មន្ត្រីនគរបាលទាំង០៩រូប ដែលវិជ្ជមានជំងឺកូវីដ១៩ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅវិទ្យាល័យកោះកុង៕