(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ សម្រេចបិទទីតាំងមួយចំនួនជាបណ្តោះអាសន្ននៅក្នុងស្រុកបារាយណ៍ ដូចជា តូបលក់បាយ យានដ្ឋានជួសជុលរថយន្ត ក្នុងភូមិទួលដំណាក់ ឃុំចុងដូង និងការដ្ឋានថ្ម ក្នុងភូមិវាលធំ ឃុំគគីធំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងមូលដ្ឋាន។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្រុមការងារកំពុងតែស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ និងធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ១៩ ដោយយកចិត្តទុកដាក់ឱ្យបានឆាប់រហ័សផងដែរ។

បន្ថែមពីនេះ រដ្ឋបាលខេត្តបានអំពាវនាវអ្នកមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ទាំង១៨នាក់ ឬធ្លាប់ទៅទីតាំងទាំងអស់ខាងលើ សូមរួសរាន់ទៅយកសំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យស្រុកបារាយណ៍-សន្ទុក ឬមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យជាស៊ីម កំពង់ថ្ម៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ៖