(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ជូនដំណឹងពីការស្លាប់របស់ស្ត្រីជនជាតិខ្មែរម្នាក់ អាយុ៧១ឆ្នាំ ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ក្នុងលិខិតរបស់រដ្ឋបាលខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ស្រ្តីជនជាតិខ្មែរ ឈ្មោះ មាស វិន អាយុ៧១ឆ្នាំ រស់នៅភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ឈ្មោះ មាស វិន បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានយកសំណាកមកធ្វើតេស្តរហ័សរកឃើញ មានផ្ទុកកូវីដ១៩ ប៉ុន្តែស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរធ្ងន់ស្រួចស្រាវ ទោះក្រុមគ្រូពេទ្យបានខិតខំសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបាន៕