(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យសិប្បកម្មកែឆ្នៃឈើមួយកន្លែង ស្ថិតនៅភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយរកឃើញកម្មករជនជាតិវៀតណាម ចំនួន១០នាក់ ដែលកំពុងធ្វើការនៅទីនោះ មិនមានលិខិតឆ្លងដែន នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនជាតិវៀតណាមទាំងអស់នេះ មកពីទីក្រុងហាណូយ មកធ្វើការនៅរោងសិប្បកម្មកែច្នៃឈើ ដែលមានម្ចាស់ទីតាំងឈ្មោះ អ៊ុក ង៉ាន់ ជនជាតិខ្មែរ ស្នាក់នៅបឹងត្របែក។ សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបាននាំខ្លួន ទៅសួរនាំបន្តទៀតនៅកាន់នាយកដ្ឋាន ដើម្បីសួរនាំបន្តទៀត៕