(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទកាសែតមួយ ពាក់ព័ន្ធពាក្យបណ្តឹងលើ លោក កឹម សុខា ជាមួយការបែកធ្លាយសម្លេងរឿងអាស្រូវផ្លូវភេទ នៅឯអង្គភាពប្រឆាំងអំពើពុករលួយ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានលើកឡើង និងព្រមានដល់ជនណាដែលមានបំណង ចង់ជម្លៀសភស្តុតាងចេញទៅក្រៅប្រទេស, ដោយប្រមុខអង្គភាពប្រឆាំងអំពើពុករលួយរូបនោះ បញ្ជាក់យ៉ាងច្បាស់ថា សូមកុំជួយខុសច្បាប់ តិចចងកខ្លួនឯង កុំធ្វើឲ្យសោះ, ព្រោះករណីបែកធ្លាយសារសម្លេងរបស់លោក កឹម សុខា គឺរឿងស៊ើបអង្កេត សាធារណៈ មិនមែនជារឿងឯកជនទេ។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងនេះជារឿងស៊ើបអង្កេតសាធារណៈហើយ អញ្ជឹងលោក កឹម សុខា ក៏អាចឆ្លើយមក យើងខ្ញុំតាមសារព័ត៌មាន យើងខ្ញុំក៏អាចឆ្លើយតាមសារព័ត៌មានជូនគាត់វិញ ថាអានេះមាត្រាអីចេះ មាត្រាអីចេះ...នេះជាការស៊ើបអង្កេត ជាសាធារណៈហើយ ចំហរហើយ ស៊ើបអង្កេតថាសំងាត់ ឥឡូវលែងសំងាត់ហើយអូនឯងម៉េចទៀត យើងខ្ញុំទេ ដែលជាអ្នកវេទនា វេទនាទៅប្រមូល ភស្តុតាង គេបិទអស់ហើយ រហូតដល់ចង់បញ្ជូនអ្នកនេះ ទៅក្រៅប្រទេសអីទៀត ប៉ុន្តែខ្ញុំថា កុំជួយខុសច្បាប់ ជួយខុសច្បាប់ តិចចងកខ្លួនឯង ដូច២-៣ករណីមក ចង់ជួយ...ខ្ញុំនិយាយត្រង់ចង់ជួយ ខ្ញុំឃើញ ខ្ញុំអាណោធអាធម យើងខ្ញុំអង្គភាពមួយ អង្គភាពមានច្បាប់ ហើយបើមិនផ្អែកលើច្បាប់ យើងខ្ញុំមិនធ្វើទេ»។
សូមបញ្ជាក់ថា បើទោះបីលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង មិនបានបញ្ជាក់ថា អ្នកដែលគេចង់ជម្លៀសចេញនោះជាអ្នកណាក៏ដោយ ក៏គេអាចដឹងបានថា គឺជាស្រីស្នេហ៍របស់លោក កឹម សុខា ឈ្មោះ ស្រីមុំ ដែលមានអង្គការក្រៅរដ្ឋាភិបាលមួយចំនួនចង់ជម្លៀសទៅក្រៅប្រទេស។
មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា សុំមិនបញ្ចេញឈ្មោះ ធ្លាប់បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា សមត្ថកិច្ចរបស់ប្រទេសកម្ពុជា ស្នើសុំឲ្យអង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រគណបក្សប្រឆាំង បញ្ឈប់ជាបន្ទាន់នូវទង្វើរបស់ខ្លួន ដែលនៅតែចិញ្ចឹមចិត្តចង់ជម្លៀស កញ្ញា ស្រីមុំ ដែលគេដឹងថា ជាស្រីស្នេហ៍របស់ លោក កឹម សុខា ទៅក្រៅប្រទេសតទៅទៀត ពីព្រោះផែនការនេះ នឹងមិនបានជោគជ័យនោះទេ គ្រាដែលសមត្ថកិច្ចជាប់ពាក់ព័ន្ធទាំងអស់បាន ទប់ស្កាត់គ្រប់ច្រកល្ហកអស់ហើយនោះ។
មន្រ្តីរាជរដ្ឋាភិបាលជាន់ខ្ពស់រូបនោះ ក៏បានព្រមានថា បើអង្គការក្រៅរដ្ឋាភិបាលទាំងនេះ នៅតែចង់ជម្លៀស ស្រី មុំ ទៅក្រៅប្រទេសទៀតនោះ ពួកគេអាចមានរឿងដល់ខ្លួនឯងជាក់ជាមិនខានឡើយ។ ជាមួយគ្នានេះ សម្រាប់បុគ្គល ស្រី មុំ ផ្ទាល់សមត្ថកិច្ចរបស់កម្ពុជា ក៏សុំអំពាវនាវ ឲ្យចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីសុវត្ថិភាពរបស់ខ្លួន ហើយការយល់ព្រមទៅជាមួយអង្គការនោះ មិនដឹងថា វាសនា ឬសុវត្ថិភាពរបស់ស្រី មុំ យ៉ាងណានោះទេ ពីព្រោះអង្គការទាំងនោះមិនដឹងថា យកនាងទៅទីកន្លែងណាឡើយ។ ដូច្នេះ ស្រីមុំ ត្រូវតែពិចារណាឲ្យមែនទែន តើគួរទៅជាមួយអង្គការនេះ ឬមួយយ៉ាងណានោះ គឺដើម្បីសុវត្ថិភាពខ្លួនឯង។
សូមបញ្ជាក់ថា នៅប៉ុន្មានថ្ងៃនេះមានព័ត៌មានថា អង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រ គណបក្សប្រឆាំង បានរៀបចំផែនការចង់ជម្លៀស ស្រី មុំ ទៅក្រៅប្រទេស ដើម្បីចង់បំផ្លាញភស្តុតាង និងបំបិតមាត់សាក្សី ក្នុងរឿងអាស្រូវផ្លូវភេទរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៕
សូមទស្សនាវីដេអូរបស់ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន៖
ប្រមុខអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានចំពោះជនណាដែលចង់ជម្លៀសភស្...ប្រមុខអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានចំពោះជនណាដែលចង់ជម្លៀសភស្តុតាង ចេញទៅក្រៅប្រទេស ប្រយ័ត្នមានរឿងដល់ខ្លួន(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទកាសែតមួយ ពាក់ព័ន្ធពាក្យបណ្តឹងលើ លោក កឹម សុខា ជាមួយការបែកធ្លាយសម្លេងរឿងអាស្រូវផ្លូវភេទ នៅឯអង្គភាពប្រឆាំងអំពើពុករលួយ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានលើកឡើង និងព្រមានដល់ជនណាដែលមានបំណង ចង់ជម្លៀសភស្តុតាងចេញទៅក្រៅប្រទេស, ដោយប្រមុខអង្គភាពប្រឆាំងអំពើពុករលួយរូបនោះ បញ្ជាក់យ៉ាងច្បាស់ថា សូមកុំជួយខុសច្បាប់ តិចចងកខ្លួនឯង កុំធ្វើឲ្យសោះ, ព្រោះករណីបែកធ្លាយសារសម្លេងរបស់លោក កឹម សុខា គឺរឿងស៊ើបអង្កេត សាធារណៈ មិនមែនជារឿងឯកជនទេ។http://www.freshnewsasia.com/index.php/en/20529-2016-03-22-08-07-36.html
Posted by Fresh News on Tuesday, March 22, 2016