(ពោធិ៍សាត់)៖ កម្លាំងអាវុធហត្ថក្រុង-ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងទទួលផែនយុត្តិធម៌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ តាមប្រម៉ាញ់ និងបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន ពីស្រុកកណ្ដៀង រហូតដល់ក្រុងពោធិ៍សាត់ ប៉ុន្តែដកហូតបានតែថ្នាំញៀន ខណៈជនល្មើសបានរត់គេចខ្លួនបាត់ ស្ថិតនៅនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង ខេត្តពោធិ៍សាត់។
លោកអនុសេនីយ៍ឯក ឆន ឈាន ប្រធានការិយាល័យសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ បានប្រាប់ថាភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាប មុខសញ្ញាចែកចាយគ្រឿងញៀននេះ កម្លាំងបានតាមមុខសញ្ញាតាំងពីស្រុកកណ្ដៀងមកម្ល៉េះ ប៉ុន្តែដោយមុខសញ្ញានោះដឹងខ្លួនមុន ទើបពួកគេនាំគ្នាគប់វត្ថុតាងចោល រួចនាំគ្នាបន្ថែមល្បឿនម៉ូតូគេចខ្លូនបាត់ស្រមោល។
លោកបានបន្តទៀតថា វត្ថុតាងដែលដកហូតបានរួមមាន ៖ ១- ម្សៅក្រាមព័ណ៌សថ្លា ៧កញ្ចប់ធំ និង ១កញ្ចប់តូច ២-ជញ្ជីងថ្លឹងសារធាតុញៀន ១ ៣-ថង់សម្រាប់ច្រកមួយចំនួន ៤-អត្តសញ្ញាណប័ណ្ណ ១សន្លឹក ឈ្មោះ គង់ សូភី ភេទស្រី ៥-កាតATM ១ ៦-កាតហត្ថាកសិករឈ្មោះ សារ៉ា ផានិត ១៧-លេខទូរស័ព្ទ 012 961 937 ៨-រូបថតមនុស្សស្រី ២សន្លឹក៩-អត្តញ្ញាណប័ណ្ណខូចម្ខាង ១សន្លឹក ១០-វិក័យប័ត្រឈ្មោះរិទ្ធ ជាសា ១សន្លឹក ១១-ថង់ហត្ថាកសិករលីមីតធីត១ ១២-សំបុត្របញ្ជាក់កំណើតលេខ២០ ឈ្មោះ ហ្វុន សារ៉ាត់ និង ១៣-អាវពណ៌ត្រួយចេក១៕