Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តតាកែវ ជូនដំណឹងពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ នៅស្រុកត្រាំកក់

14-07-2021 13:01

(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីជូនដំណឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ សម្រាប់ប្រជាពលរដ្ឋនៅស្រុកត្រាំកក់។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែល បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ហើយ សូមមកទទួលការចាក់វ៉ាក់សាំងដូសទី២ នៅតាមទីតាំងចាក់លើកទី១ ដោយភ្ជាប់មកជាមួយនូវប័ណ្ណចាក់លើកទី១ ផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ សូមអនុវត្តឱ្យបានតាមវិធានការសុខាភិបាល និងតាមវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីការចម្លងជំងឺកូវីដ១៩៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ៖