លោកស្រី អ៊ុងសាន ស៊ូជី នឹងដឹកនាំក្រសួងចំនួន៤ ខណៈក្រសួងសំខាន់ៗមួយចំនួន គ្រប់គ្រងដោយយោធាដដែល
22-03-2016 14:35
(ណៃពិដោ)៖ បន្ទាប់ទទួលបានព័ត៌មានថាលោកស្រី អ៊ុងសាន ស៊ូជី ក៏មានឈ្មោះនៅក្នុងជួរគណរដ្ឋមន្ត្រីដែរនោះ នៅមុននេះបន្តិច សារព័ត៌មាន BBC បានចេញផ្សាយថា លោកស្រី នឹងធ្វើជារដ្ឋមន្ត្រីនៃក្រសួងចំនួនបួន មានដូចជា ក្រសួងការបរទេស, ការិយាល័យប្រធានាធិបតី, អប់រំ និងចុងក្រោយគឺក្រសួងអគ្គិសនី និងថាមពល។
គួរបញ្ជាក់ផងដែរថា ពីដំបូងមានការរំពឹងថា លោកស្រី អ៊ុងសាន ស៊ូជី អាចនឹងកាន់តំណែងនៅក្រសួងណាមួយ ដែលមានសក្តានុពលខ្លាំង នឹងអាចបង្កើនប្រជាប្រិយភាព របស់លោកស្រី ដើម្បីឈានទៅរកការដោះស្រាយបញ្ហាជាតិសំខាន់ៗ ប៉ុន្តែគួរឲ្យស្ដាយ គឺក្រសួងសំខាន់ៗមួយចំនួន នៅតែស្ថិតក្រោមការកាន់កាប់ របស់យោធាដោយស្វ័យប្រវត្តិដដែល ជាពិសេសក្រសួងការពារជាតិ៕