(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,៦៧១,២៤៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១០៨,៧០៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៦១៥,៥២៩នាក់ (ស្លាប់ ៦៨,២១៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៤៨១,៦៦០នាក់ (ស្លាប់ ២៦,០៩២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៨៥៥,៩៤៩នាក់ (ស្លាប់ ៦,៣៨៥នាក់)
* ថៃ ឆ្លងចំនួន ៣៥៣,៧១២នាក់ (ស្លាប់ ២,៨៤៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ២០១,២៧៤នាក់ (ស្លាប់ ៤,០៣៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៧៤៤នាក់ (ស្លាប់ ៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ៦២,៧០០នាក់ (ស្លាប់ ៩៥៣នាក់)
* វៀតណាម ឆ្លងចំនួន ៣៤,៥០០នាក់ (ស្លាប់ ១៣២នាក់)
* ទ្បាវ ឆ្លងចំនួន ២,៩០១នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៧៧នាក់ (ស្លាប់ ៣នាក់)៕