(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឱ្យនាយកដ្ឋានជំនាញរបស់លោក ធ្វើកោសលវិច័យលើសំឡេងខ្សែអាត់ ដែលគេសង្ស័យលើ លោក កឹម សុខា និងនារីវ័យក្មេង ហើយថា លោកនឹងប្រកាសអំពីលទ្ធផលកោសលវិច័យនេះ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។

ការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំពិភាក្សា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ ជុំវិញពាក្យបណ្តឹងក្រុមនិស្សិត ដែលបានធ្វើឡើង​កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ដែលស្នើឱ្យ ACU ស្រាវជ្រាវអំពើពុករលួយតាមរយៈសំឡេងខ្សែអាត់ ដែលគេសង្ស័យថាជារបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនោះ។

លោក ឱម យ៉ិនទៀង បានអះអាងថា បើតាមផ្លូវច្បាប់មានន័យថា លោក កឹម សុខា បានទទួលស្គាល់សំឡេង នៅក្នុងខ្សែអាត់នោះទៅហើយ ដោយសារតែលោកពុំបានចេញមុខបដិសេធអ្វីសោះ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម Facebook បានផ្សព្វផ្សាយជាបន្តបន្ទាប់ ចោទទៅលើរូបលោក។ ចំពោះរឿងនេះ លោក ឱម យ៉ិនទៀង បានលើកឡើងនៅក្នុងកិច្ចពិភាក្សាលើបណ្តឹងនេះថា សារព័ត៌មានមិនមានកំហុសនោះទេ ក្នុងការផ្សព្វផ្សាយសំឡេងខ្សែអាត់នោះ ពីព្រោះសំឡេងនោះបានមកពីប្រភពទី៣ ដែលជាអ្នកថតសំឡេងបានផ្តល់ឱ្យ៕

ខាងក្រោមនេះ ជាការធ្វើសន្និសីទកាសែត របស់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង៖

ACU សម្រេចធ្វើកោសល្យវិច័យលើខ្សែអាត់សំឡេង ដែលគេចោទថា ជាសម្លេងលោ...

ACU សម្រេចធ្វើកោសល្យវិច័យលើខ្សែអាត់សំឡេង ដែលគេចោទថា ជាសម្លេងលោក កឹម សុខា ជាមួយស្រីស្នេហ៍, (សូមស្តាប់ការលើកឡើងទាំងស្រុងរបស់លោក ឱម យ៉ិនទៀង នៅក្នុងសន្និសីទកាសែត)(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឱ្យនាយកដ្ឋានជំនាញរបស់លោក ធ្វើកោសលវិច័យលើសំឡេងខ្សែអាត់ ដែលគេសង្ស័យលើ លោក កឹម សុខា និងនារីវ័យក្មេង ហើយថា លោកនឹងប្រកាសអំពីលទ្ធផលកោសលវិច័យនេះ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។http://www.freshnewsasia.com/index.php/en/20522-2016-03-22-06-13-16.html

Posted by Fresh News on Monday, March 21, 2016