Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តព្រះវិហារបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នាក់ទៀត ភាគច្រើនជាពលរដ្ឋរស់នៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារខណៈជាសះស្បើយ៧នាក់

13-07-2021 20:43

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៩នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test)និងព្យាបាលជាសះស្បើយចំនួន៧នាក់។

យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង១៩នាក់ គឺរកឃើញនៅថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២១នេះ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដចំនួន២៥១នាក់ បានព្យាបាលជាសះស្បើយចំនួន៩១នាក់ កំពុងសម្រាកព្យាបាលចំនួន១៥៩នាក់ទៀត និងស្លាប់បាត់បង់ជីវិត១នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖