(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង គឹមហៃ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយមន្ត្រីជំនាញកាំកុងត្រូលសាខាផែស្ងួតចុងទីភ្នំពេញ ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក កុល ប៊ុន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៦នេះ បានបើកប្រតិបត្តិការចុះឆែកឆេរផ្ទះស្តុបទំនិញមួយកន្លែង ស្ថិតនៅផ្ទះលេខB11,B20 ផ្លូវបេតុង ក្នុងបុរីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលម្ចាស់ទីតាំងមួយនេះ បានលួចនាំទំនិញចូលអត់ច្បាប់ និងទំនិញខ្លះហួសសុពលភាព។
លោកវរសេនីយ៍ឯក ទូច យុទ្ធា ប្រធានការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធបញ្ញានៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា «ក្នុងប្រតិបត្តិការចុះឆែកឆេរនេះ យើងរកឃើញទំនិញមួយចំនួនធំ ដូចជា កាហ្វេគ្រាប់ច្រកកញ្ចប់ តែ ទឹកត្រី ស្រា នឹងទំនិញមួយចំនួនទៀត ដោយទំនិញទាំងនេះ គឺលួចនាំចូលប្រទេសកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាត ហើយទំនិញខ្លះទៀតហួសសុពលភាព»។ លោកបន្តថា តាមទំហំទំនិញដែលឆែកឆេររកឃើញ បើសិនជាចែកចាយចេញ ទៅតាមសាខាផ្សេងៗនោះ ប្រាកដជាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់សុខភាពប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ធកិច្ច នៃក្រសួងមហាផ្ទៃ។
លោក គង់ វុទ្ធី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា ទំនិញដែលឆែកឆេររកឃើញទាំងប៉ុន្មាន នៅផ្ទះស្តុបទំនិញខាងលើនេះ ខាងលោកប្រគល់ឲ្យ នាយកដ្ឋានដើម្បីដកហូតយកទំនិញ កាហ្វេ និងតែ ទៅរក្សាទុកនៅនាយកដ្ឋានក្រសួងមហាផ្ទៃ ព្រោះតាមការពិនិត្យជាក់ស្តែងឃើញថា ទំនិញពីរប្រភេទនេះនាំចូលអត់ច្បាប់។
ចំណែកទំនិញផ្សេងទៀត ត្រូវបានឃ្លុំបេទុកជាបណ្តោះអាសន្ននៅផ្ទះកើតហេតុសិន រង់ចាំការពិនិត្យជាក់ស្តែងទើបអនុវត្តបន្តទៀត៕
កម្លាំងនគរបាល និងមន្ត្រីកាំកុងត្រូល ចុះបង្ក្រាបទីតាំងស្តុកទំនិញនាំចូលអត់ច្បាប់ និងហួសសុពលភាព ក្នុងបុរីចំការដូង(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង គឹមហៃ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសកម្មសិទ្ធបញ្ញា នៃក្រសួងមហាផ្ទៃ សហការជាមួយមន្ត្រីជំនាញកាំកុងត្រូលសាខាផែស្ងួតចុងទីភ្នំពេញ ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក កុល ប៊ុន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៦នេះ បានបើកប្រតិបត្តិការចុះឆែកឆេរផ្ទះស្តុបទំនិញមួយកន្លែង ស្ថិតនៅផ្ទះលេខB11,B20 ផ្លូវបេតុង ក្នុងបុរីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលម្ចាស់ទីតាំងមួយនេះ បានលួចនាំទំនិញចូលអត់ច្បាប់ និងទំនិញខ្លះហួសសុពលភាព។
Posted by Fresh News on Monday, March 21, 2016